1 Percent
ការពិតទៅអ្វីក៏ដោយមិនថាតិចឬច្រើនឲ្យតែជាការចែករំលែក គឺសុទ្ធតែមានតម្លៃហើយតម្លៃតិចឬច្រើនគឺស្ថិតលើអ្នកទទួលជាអ្នកកំនត់។ យ៉ាងណាមិញ ខ្ញុំខ្លួនឯងផ្ទាល់ក៏តែងតែមានគំនិតចង់ចែករំលែកជាចំនេះដឹងនិងបទពិសោធន៌ក្នុងការរស់ជីវិតមួយដែលល្អប្រសើរ ក៏ដូចជាការរៀនរស់នៅជាមួយនឹងច្បាប់ធម្មជាតិ។ ព្រោះខ្ញុំបានចំណាយពេលច្រើនទៅលើអាននិងស្ដាប់មិនថាជាសៀវភៅឯកសារអនឡាញ វីដីអូរ Youtube ពីប្រធានបទជាច្រើនរាប់ចាប់ពីបច្ចេកវិជ្ជា ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច នយោបាយ ចិត្តវិទ្យា ទស្សនវិជ្ជា ។ល។ ម្យា៉ងទៀត អ្វីដែលខ្ញុំបានសិក្សាស្វែងយល់នេះបានជួយខ្ញុំច្រើនណាស់ ហើយទន្ទឹមនឹងពេលនោះខ្ញុំជឿថាអ្នកដ៏ទៃក៏អាចទាញយកតម្លៃពីវាខ្លះៗដែលវាបូកបញ្ចូលគ្នាដូចជាការសន្សំប្រាក់បន្តិចម្ដងៗជារៀងរាល់ថ្ងៃ ហើយគិតមើលទៅថា៥ឆ្នាំ១០ឆ្នាំទៀតនឹងទទួលបានប៉ុន្មាន? ហើយការសរសេរអ្វីទាំងអស់នេះ ក៏ដើម្បីរំលឹកនិងជំរុញទឹកចិត្តខ្លួនឯងឲ្យបន្តធ្វើអ្វីមួយដើម្បីខ្លួនឯងនិងអ្នកដទៃ។ ដូច្នេះនៅមានរឿនជាច្រើនទៀតដែលខ្ញុំនឹងចែករំលែកទៅអ្នកទាំងអស់គ្នាដែលចូលចិត្តការអាននិងរៀនសូត្រនូវអ្វីថ្មី។
Comments
Post a Comment